ចិននៅខេត្តព្រះសីហនុ៖ សមត្ថកិច្ចថាមានយន្តការគ្រប់គ្រង ខណៈបទល្មើសកើតឡើងជាបន្តបន្ទាប់!!!
ខណៈបទល្មើស ដែលបង្កឡើងដោយជនជាតិចិននៅក្នុងខេត្តព្រះសីហនុកើតមានជាបន្តបន្ទាប់ សមត្ថកិច្ចខេត្តនេះអះអាងថា ខ្លួនមានសមត្ថភាពគ្រប់គ្រងសភាពការណ៍បាន តាមរយៈច្បាប់ ដែលមានជាធរមាន។ ជាការអះអាងបន្ទាប់ពីភាពអនាធិបតេយ្យ និងបទល្មើសភាគច្រើន ដែលបង្កឡើងដោយជនជាតិចិន ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការរិះគន់។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អោយដឹងនាថ្ងៃទី២៦ ខែសីហាថា ករណីបទល្មើស ដែលបង្កឡើងដោយជនជាតិចិននោះ មិនបានបង្កជាការលំបាកដល់សមត្ថកិច្ចក្នុងការគ្រប់គ្រងនោះទេ។លោកបញ្ជាក់ថា ប្រទេសកម្ពុជាមានច្បាប់ ហើយសមត្ថកិច្ចបានរៀបចំផែនការត្រឹមត្រូវ និងអាចគ្រប់គ្រងសភាពការណ៍ទាំងនោះបាន។ លោក ជួន ណារិន្ទ លើកឡើងថា បទល្មើស បង្កឡើងដោយជនជាតិចិន ដែលកំពុងរស់នៅក្នុងខេត្តព្រះសីហនុមិនមានការកើនឡើងច្រើននោះទេ ក្នុងរយៈពេលជិត៨ខែ ឆ្នាំ២០១៨នេះ។ករណីថ្មីចុងក្រោយពាក់ព័ន្ធនឹងជនជាតិ លោក ជួន ណារិន្ទ អះអាងថា កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេ