Posts

Showing posts from June, 2018

អ្នក​ស្រុក​សំឡូត ហៅ​ឌុច​ថា ជា​វីរ​បុរស

Image
ខេត្ត បាត់​ដំបង៖ ព្រះវិហារសាសនាគ្រិស្ត ក្នុងស្រុកសំឡូត ជាទីដែលឌុច បានដូរឈ្មោះ សម្ងំលាក់ខ្លួននៅទីនេះ កាលពី ១៥ ឆ្នាំមុន Anne Heindel ព្រះ​វិហារ​សាសនាគ្រិស្ត ក្នុង​ស្រុក​សំឡូត ជា​ទី​ដែល​ឌុច បានដូរឈ្មោះ សម្ងំ​លាក់​ខ្លួន​នៅ​ទី​នេះ កាល​ពី ១៥ ឆ្នាំមុន។ រូបថត ANNE HEINDEL នៅ​ខាង​ក្រៅ​ព្រះវិហារ​តូច​មួយ ក្នុង​ស្រុក​សំឡូត ហ្វូង​មនុស្ស​ប្រហែល​ ១០០ នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ជជែក​អំពី​ការ​ប្រកាស​សាល​ក្រម​ប្រឆាំង​ពេជ្ឈ​ឃាត​ល្បី​ឈ្មោះ​ម្នាក់។ កាល​ពី ១៥​ ឆ្នាំ​មុន ទី​នេះ​ គឺ​ជា​កន្លែង​ដែល​ប្រធាន​គុក​ទួល​ស្លែង កាំង ហ្កេក​អ៊ាវ ដែល​ត្រូវ​សាលា​ក្តី​ខ្មែរ​ក្រហម​កាត់​ទោស​ដាក់​ពន្ធនាគារ ៣៥ ​ឆ្នាំ​នោះ បាន​សារ​ភាព​ពី​អំពើ​បាប​របស់​គាត់ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​ម្នាក់​។ នៅ​ក្នុង​វេទិកា​សហគមន៍​ ដែល​រៀប​ចំ​ឡើង ​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ លោក សាន ទីម៉ូ​ធី អតីត​គ្រូ​គង្វាល របស់​ឌុច បាន​ជំរុញ​ឲ្យ​ប្រជា​ជន​ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទាំង​នោះ ទទួល​យក​សាល​ក្រម​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ហើយ​អភ័យ​ទោស​ឲ្យ​ ឌុច រួច​បំភ្លេច​អតីត​កាល​ចោល។ ​ការ​ស្នើ​សុំ​នេះ គឺ​ជា​អ្វី

សង្ស័យកោសខ្យល់ហើយ ឆ្លៀតរួមរ័កថ្នាក់គាំងបេះដូងស្លាប់!!!

Image
ភ្នំពេញ៖ បុរសម្នាក់វ័យ ៦៦ឆ្នាំអត់សូវស្រួលខ្លួន បានចូលទៅម៉ាស្សាសង្ស័យរួមរ័ក បានគាំងបេះដូងស្លាប់តែម្តង បង្កឱ្យភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច រួមនឹងប្រជាពលរដ្ឋចោមរោមមើល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៨០ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែងគ្មានលេខ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ មុំ គង់ ភេទប្រុស អាយុ ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិទួលខ្សាច់ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ តាមប្រភពពត៌មានពីសាក្សីដែលគេឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានចូលទៅម៉ាស្សា ប៉ុន្តែមិនដឹងថាគាត់មានជំងឺឡើង ឬមួយគាត់ឈឺអត់សូវស្រួលខ្លួនបានជាចូលទៅម៉ាស្សានៅហាងម៉ាស្សានៅផ្លូវ៨០ ស្រាប់តែដេកស្លាប់តែម្តង ដោយសង្ស័យជាគាំងបេះដូងស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចរួមនឹងប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ។ ប្រជាពលរដ្ឋបាននិយាយថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មិនមែនចូលទៅម៉ាស្សានោះទេ គឺចូលទៅរួមរ័កទើបស្លាប់បែបនេះ ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យរួចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ជក់បារីសុខៗ ទម្លាក់កន្ទុយបារីចោល ដូចដុតផ្ទះខ្លួនឯងឆេះហ្មត់!!!

Image
ខេត្តព្រៃវែង៖ បុរសម្នាក់ជក់បារីរួច បោះកន្ទុយចោលក្បែរប្រពន្ធរបស់ខ្លួន ដែលកំពុងចាក់សាំង ក៏បង្កឲ្យកើតទៅជាអណ្ដាតភ្លើងឆាបឆេះ​យ៉ាងសន្ធោសន្ធៅឡើង ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង១ និង៤នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិទឹកវិល ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័យខាងលើនេះ មានទំហំ៤គុណនឹង៨ម៉ែត្រ ធ្វើពីឈើប្រក់ស្លឹក មានម្ចាស់ ឈ្មោះ ឡាំង យាំង​មៀង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រៅពីបំផ្លាញផ្ទះអស់ទាំងមូលនោះ គ្រោះអគ្កិភ័យនេះ ក៏បានបំផ្លាញសម្ភារមួយចំនួន រួមមាន ម៉ូតូ២គ្រឿង សាំង២កាន ប្រើងម៉ាស៊ូតកន្លះកាដុង អាគុយ ផ្ទាំងសូឡា និងសម្ភារក្នុងផ្ទះ សរុបជាទឹកប្រាក់អស់១៤លានរៀល។ មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ ម្ចាស់ផ្ទះបានអង្គុយជក់បារី នៅខាងលើផ្ទះ ហើយប្រពន្ធរបស់គាត់កំពុងតែចាក់សាំងនៅខាងក្រោមផ្ទះ។ ប៉ុន្តែបន្ទាប់ពីជក់បារីរួច ជនរងគ្រោះបានទម្លាក់កន្ទុយបារីមកខាងក្រោម ក៏បង្កឲ្យទៅជាគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណា