Posts

Showing posts from August, 2018

កម្មវិធីសប្បុរសធម៌ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម

Image
សប្បុរសធម៌៖  ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍។ រាល់ពេលមានការរៀបចំកម្មធីនៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សិស្សានុសិស្សនៃមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកជំនួយសប្បុរសធម៌តាមរយៈការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានា ការដាក់លក់វត្ថុអនុស្សាវរីយ៍ និងនំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ដូចជា សម្លៀកបំពាក់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារផ្ទះបាយ សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ ដែលសម្ភារទាំងអស់នេះជារបស់របរដែលថ្មី ឬចាស់ដែលសប្បុរសជនមានបំណងចង់បរិច្ចាគជាទានតាមសទ្ធាជ្រះថ្លា ដើម្បីយកទៅចែកជូនដល់កុមារកំព្រា ជនទុរគត ជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាម និងសាលារៀនដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ពួកគេមួយចំណែកតាមលទ្ធភាពដែលពួកយើងអាចធ្វើទៅបាន។

ផ្លែឈើ៧មុខ ជួយកែលម្អស្បែកមុខឲ្យក្មេងជាងវ័យ

Image
ដើម្បី​ជួយ​ឲ្យ​សម្រស់​ស្បែក​មុខ​មាន​សុខភាព​ល្អ​ដែល​នឹង​នាំមក​នូវ​សម្រស់​ផ្ទៃមុខ​ផូរផង់​ក្មេង​ជាង​វ័យ​សូម​លោកអ្នក​​ទទួលទាន​ផ្លែឈើ ៧ មុខដូចខាងក្រោម៖ ១-​ផ្លែ​ប៊័រ ៖ ប៊័រ​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​មាន​អត្ថប្រយោជន៍​បំផុត​នៅលើ​ពិភពលោក ដែលមាន​ផ្ទុក​សារជាតិ​ជាច្រើន​ដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា ទង់ដែង ដែក ប៉ូ​តា​ស្បូ​ម ម៉ាញេស្យូម ជាតិ​សរសៃ ប្រូតេអ៊ីន និង មាន​សារជាតិ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត​។ ជាង​នេះ​ផ្លែ​ប៊័រ​ក៏​ជួយ​ឲ្យ​រាងកាយ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្រូបយក​សារជាតិ​ចិញ្ចឹម​ផ្សេងៗ និង សារជាតិ​ជួយ​ទប់ស្កាត់​អុកស៊ីដកម្ម ។ ២-​ផ្លែ​ល្ហុង ៖ ផ្លែ​ល្ហុង​សម្បូរ​ដោយ​ជីវជាតិ C, A និង E ដែលជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​នៅក្នុង​ប្រព័ន្ធ ការពារ​រាងកាយ ។ ជីវជាតិ​ទាំងនេះ​ជួយ​រក្សា​ភ្នាស​ជាតិ​រំអិល​ក្នុង​រាងកាយ​ឲ្យ​មាន​តុល្យភាព រក្សា​ឲ្យ​ស្បែក​មុខ​បាន​ស្រស់ ថ្លា និង រក្សា​ឲ្យ​ភ្នែក​ភ្លឺ​ល្អ​។ ដោយសារ​គុណប្រយោជន៍​នៃ​ជីវជាតិ​ទាំងអស់នេះ ទើប​ធ្វើ​ឲ្យ ល្ហុង​ក្លាយជា​អាហារ ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ាឌីកាល់​សេរី ។ ផ្លែ​ល្ហុង​ក៏​ជា​ប្រភព​នៃ​សារជាតិ​បេ​តា​ឃែ​រ៉ូ​ទីន សារជាតិ​លូ​តេ​អ៊ី​ន​ជាដើម

ក្ដៅៗពីខេត្តបាត់ដំបង​ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ​

Image
បន្ទាប់​ពី​មានការ​បែកធ្លាយ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនៈ​មណ្ឌល និង​មន្ត្រី​ក្រោមឱវា​​ទ​ជំរិត​ទា​រ​លុយពី​បុរស​ម្នាក់ ​​ចំនួន​១២០០​ដុល្លារ ដើម្បី​បិទ​​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧​ សីហា នេះ ​​លោក​សន និល អធិការ​នគរបាល​ស្រុក​រតនៈមណ្ឌល បាន​សម្រេច​​ប្រមូល​លុយ​​ទាំងអស់​ យកទៅ​ប្រគល់​ជូន​ឪពុក​ជន​រង​គ្រោះ​វិញ​​គ្រប់​​ចំនួន​​ហើយ ​។ ចំពោះវិធានការណ៍បែបណាចំពោះលោកចោរស្របច្បាប់នេះ​ សូមរង់ចាំតាមដានបន្តទៀត​ ព្រោះករណីនេះជាករណីមន្ត្រីប្រើអំណាចចាប់រាស្ត្រស្លូតត្រង់ជំរឹតយកលុយស្រស់ៗ មិនត្រូវអោយសងលុយហើយរួចខ្លួននោះទេ​ ថ្នាក់ដឹកនាំ​ត្រូវតែចាត់វិធានការច្បាប់អោយបានតឹងរឹងចំពោះលោក​ អធិការ​ សន​ និល​ រូបនេះ​ ៕

ក្រុមហ៊ុន Sony កំពុងទទួលបាន ការរិះគន់យ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មី នូវកាស WF-1000X

Image
បន្ទាប់ពីក្រុមហ៊ុន Sony បានចេញនូវកាសជាផ្លូវការ WF-1000X រួចមកវាទទួលបានការរិះគន់យ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីនេះ។ ចំណុចដែរធ្វើឲ្យអតិជនមិនសប្បាយចិត្តនោះគឺកំលាំងថ្មអន់ និងមានបញ្ហាពេលកំពុងមើលវីដេអូ។ មិនតែប៉ុណ្ណោះវាមានទំហំធំពេកដែលមិនសូវសមនិងពិបាកក្នុងការពាក់។ យ៉ាងណាក៏ដោយកាសមួយនេះក៏មានចំណុចល្អៗដូចជា វាមានប្រព័ន្ធ IPX4 ការពារទឹកនឹងសើម មានកំលាំងខ្លាំង និងមានបាសដ៏អស្ចារ្យ។ ​ គួរបញ្ជាក់ថា WF-1000X កាសថ្មីរបស់ Sony នេះចេញដំបូងក្នុងតម្លៃជិត២០០ដុល្លារឯណោះ ដែលវាមានតម្លៃប្រហែលទៅនឹងកាស WIRELESS AirPods របស់ក្រុមហ៊ុន Apple ទៅហើយ៕ ប្រភពៈ អេអិនអិន / ANN

អបអរសាទរ! កម្ពុជាឈ្នះមេដាយមាសជាលើកទី២ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី

Image
កីឡា៖​  នេះ​ជាមោទនភាពថ្មីមួយទៀត សំរាប់ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។ សូមជម្រាបថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩គីឡូក្រាម។ ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified(ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា រ​ Runabout 1100 Stock ។ សូមបញ្ជាក់ថា​ ការប្រកួតកីឡា​អាស៊ី​(Asian Games) លើកទី១៨នេះ​ គឺចាប់នៅថ្ងៃទី​១៨​ សីហា​ ដល់​ ថ្ងៃទី០២​ កញ្ញា​ ឆ្នាំ២០១៨​ ហើយគិតត្រឹមថ្ងៃនេះកម្ពុជាយើងទទួលបានមេដាមាស២​គ្រឿង និងសំរឹទ្ធ១គ្រឿង​ ដែលនេះគឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលយើងដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី As

ទំនងណាស់…ជួយស៊ែរចែកគ្នាដឹងពីវិធីធ្វើបង្អែមបបរត្នោតខ្មែរយើងផង

Image
គ្រឿងផ្សំ៖ -គ្រាប់ត្នោតខ្ចី ៥-៨គ្រាប់ -អង្ករដំណើប ១កំប៉ុង -ទឺក ៥កូនចាន -ខ្ទិះដូង កន្លះកូនចាន -ស្ករស ១០ស្លាបព្រាបាយ -អំបិល កន្លះស្លាបព្រាកាហ្វេ វិធីធ្វើ៖ ១.ចិតសំបកគ្រាប់ឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណង់ចំណូលចិត្ត ២.ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់  ៣.ដាក់ស្ករស អំបិល ខ្ទិះដូង គ្រាប់ត្នោតចូល ច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចានជាការស្រេច។

៧​ខែ​ឆ្នាំ​២០១៨​៖ ករណី​ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ជាង​៣ ពាន់ករណី ធៀប​នឹង​ឆ្នាំ​២០១៧​

Image
ករណី​ជំងឺ​គ្រុនឈាម​ បាន​ហក់​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ មាន​មនុស្ស​ចំនួន ១៣ ក្នុង​ចំណោម​៧ ពាន់នាក់​ដែល​កើត​ជំងឺ​គ្រុនឈាម បាន​បាត់​បង់​ជីវិត គិត​ត្រឹម​រយៈពេល​៧ ខែ ឆ្នាំ២០១៨​។ ជា​ការ​ឆ្លើយ​តប ក្រសួង​សុខា​ភិបាល​ អះអាង​ថា បើ​ទោះ​បី​ជា មាន​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​គ្រុនឈាម តែ​អាជ្ញាធរ​អាច​គ្រប់គ្រង​សភាពការណ៍​បាន តាមរយៈ​ការ​ដាក់​ចេញ​វិធានការ​ជា​បន្ត​បន្ទាប់​។បើ​តាមរ​បាយការណ៍​របស់​ក្រសួង​សុខាភិបាល រយៈ​ពេល​ ២៦ សប្តាហ៍ ឆ្នាំ២០១៨ មាន​ជំងឺ​គ្រុនឈាម កើត​ឡើង​ចំនួន ៥២៨៤ ​ករណី​ ពោល​គឺ​កើន​ឡើង​ចំនួន ៣៧០៤ ​ករណី​ស្មើ​នឹង ៧៧ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​ត្រឹម​តែ ១៥៨០ ​ករណី​។ បើ​តាម​របាយការណ៍​ដដែល ក្នុង​ចំណោម​មនុស្ស​៧ ពាន់​នាក់​ដែល​កើត​ជំងឺ​គ្រុន​ឈាម ​មាន​មនុស្ស​ចំនួន​ ១៣ ដែល​ភាគ​ច្រើន​ជា​កុមារ បាន​ស្លាប់ ក្នុង​រយៈ​ពេល​ ៧ ខែ​ឆ្នាំ​២០១៨​នេះ​។លោក​វេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្ដ្រ នៃ​ក្រសួង​សុខាភិបាល​ បញ្ជាក់​ថា ករណី​ស្លាប់​ភាគ​ច្រើន កើត​ឡើង​ដោយ​សារ​អាណាព្យាបាល​យឺតយ៉ាវ​បញ្ជូន​កូន​មក​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​។ យ៉ាង​ណា​ក៏​

ចិន​នៅ​ខេត្ត​ព្រះ​សីហនុ៖ សមត្ថកិច្ច​ថា​មាន​យន្តការ​គ្រប់​គ្រង ខណៈ​បទ​ល្មើស​កើត​ឡើង​ជា​បន្ត​បន្ទាប់!!!

Image
ខណៈ​បទ​ល្មើស ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​កើត​មាន​ជា​បន្ត​បន្ទាប់ សមត្ថ​កិច្ច​ខេត្ត​នេះ​អះអាង​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រង​សភាពការណ៍​បាន តាម​រយៈ​ច្បាប់ ដែល​មាន​ជា​ធរមាន​។ ជា​ការ​អះអាង​បន្ទាប់​ពី​ភាព​អនាធិបតេយ្យ និង​បទ​ល្មើស​ភាគ​ច្រើន ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ធ្វើ​ការ​រិះគន់​។លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​ប្រាប់​អោយដឹងនាថ្ងៃទី​២៦ ខែ​សីហា​ថា ករណី​បទ​ល្មើស ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​នោះ មិន​បាន​បង្ក​ជា​ការ​លំបាក​ដល់​សមត្ថកិច្ច​ក្នុង​ការ​គ្រប់​គ្រង​នោះ​ទេ​។លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់ ហើយ​សមត្ថកិច្ច​បាន​រៀប​ចំផែន​ការ​ត្រឹម​ត្រូវ និង​អាច​គ្រប់​គ្រង​សភាពការណ៍​ទាំង​នោះ​បាន​។ លោក ជួន ណារិន្ទ លើក​ឡើង​ថា បទ​ល្មើស បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មិន​មាន​ការ​កើន​ឡើង​ច្រើន​នោះ​ទេ ក្នុង​រយៈពេល​ជិត​៨​ខែ​ ឆ្នាំ​២០១៨នេះ​។ករណីថ្មី​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ លោក ជួន ណារិន្ទ អះ​អាង​ថា កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេ

ក្តៅគគុក! មេដឹកនាំជាន់ខ្ពស់ ISIS ម្នាក់ និងសមាជិក១៤នាក់ ស្លាប់​​ក្នុងការ​វាយប្រហារ​ដោយគ្រាប់​​មីស៊ីល​​នៃក្រុម​ចំរុះអាមេរិក​ នៅ​អាហ្វហ្គានីស្ថាន!

Image
កាប៊ុល៖ មេដឹកនាំកំពូល​មួយរូបរបស់ក្រុម​ភេរវករ ISIS នៅប្រទេស​អាហ្វហ្គានីស្ថាន បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារ​​​ដោយ​មីស៊ីលរយៈចម្ងាយ​ឆ្ងាយ ​របស់ក្រុមយោធា​ចម្រុះអន្តរជាតិដឹកនាំដោយ​សហរដ្ឋអាមេរិក ទៅលើ​​សំបុក​ ISIS នៅខេត្តណាងហ្គាហា (Nangarhar) ភាគ​ខាងកើតប្រទេស។ នេះបើ​តាមការដក​ស្រង់ការ​ផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។ ​មេដឹកនាំជាន់ខ្ពស់ ISIS ខាងលើនេះឈ្មោះ អាប៊ូ សាអាដ អឺហាប៊ី (Abu Saad Erhabi) រួមជាមួយសមាជិក​ចំនួន ១៤នាក់ទៀត​បានស្លាប់ នៅពេល​ប្រតិបត្តិការ​វាយលុកដោយ​មីស៊ីល​ខាង​លើ​ បានស្រោចចំពីលើ​កន្លែងលាក់ខ្លួនរបស់ក្រុមភេរវករ​នេះតែម្តង នៅតំបន់វ៉ាហ្ស៊ឺរី តាំងហ្គៃ (Waziri Tangai) ក្នុងស្រុក ខូចយ៉ានី (Khogyani) ខេត្ត Nangarhar កាលពី​​ថ្ងៃ​​អាទិត្យ។ ជាមួយគ្នានេះពួក ISIS ចំនួន ០៧នាក់​បានរបួស ហើយ​ប៉ុស្តិ៍បញ្ជា​ការ​​ពីរកន្លែងរបស់ពួកគេ ព្រមទាំង​អាវុធនិងគ្រឿង​ផ្ទុះ​ជា​ច្រើន ក៏ត្រូវបានកម្ទេចចោល​ក្នុងការវាយប្រហារ​​ដ៏ក្តៅគគុក​នេះ​ផងដែរ។ គួរជម្រាបថា បុគ្គលឈ្មោះ Erhabi គឺជាមេដឹកនាំជាន់ខ្ពស់ ISIS ទីបួនហើយ នៅអាហ្វហ្គានីស្ថាន​ដែលបាន​បាត់បង់​ជីវិត គិតចាប់តាំងព

ក្រសួងអប់រំ ព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់ទំព័រ Facebook បន្តបង្ហោះវិញ្ញាសា និងអត្រាកំណែបាក់ឌុបឆ្នាំ២០១៨

Image
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់ទំព័រ Facebook ទាំងឡាយណាដែលបន្តបង្ហោះវិញ្ញាសា និងអត្រាកំណែនៃការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ មានទំព័របណ្ដាញសង្គម Facebook និងអ្នកប្រើប្រាស់គណនីឯកជនមួយចំនួន បានបង្ហោះ ចែករំលែកវិញ្ញាសា និងអត្រាកំណែមុខវិជ្ជានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងបំពេញវិជ្ជា នៃសម័យប្រឡងកាលពីថ្ងៃទី២០ ខែសីហា ២០១៨។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងអប់រំ បានលើកឡើងថា ការបង្ហោះ និងចែករំលែកវិញ្ញា និងអត្រាកំណែនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រព្រឹត្ដទៅ នៃការប្រឡង ដែលកំពុងប្រព្រឹត្ដទៅយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់ទំព័រ Facebook ដែលកំពុងធ្វើសកម្មភាពនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន។ ក្រសួងអប់រំ បានព្រមានថា ប្រសិនបើសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្ដក្នុងរយៈពេលដំណើរកំណែ ការស្រង់ បូកពិន្ទដោយកុំព្យូ

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស​ ត្រៀមបញ្ជាក់មូលហេតុ​ នៃអាយុកាល​ដ៏វែងអន្លាយនៃជំនាន់​ដាយណូស័រ

Image
ឡុងដ៍៖ ទីបំផុត​អ្នកវិទ្យាសាស្រ្ត​អង់គ្លេស​មួយក្រុម​បានប្រកាសថា ពួកគេបានរកឃើញ​ហើយថា​ តើ​ DNA របស់ដាយណូស័រ​​​មាន​លក្ខណៈពេញលេញ​បែបណានោះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានអង់គ្លេស BBC នៅរសៀល​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។ ក្រុមអ្នកស្រាវជ្រាវ​នៅសាកលវិទ្យាល័យ Kent ​បានឲ្យដឹងការខិតខំ​របស់ពួកគេ បានគាស់កកាយរកឃើញ​​ពីអាថ៌កំបាំង​​នៃ​ហ្សែន (Gene) ​ដែលនៅពីក្រោយ​មូលហេតុថា តើហេតុអ្វីបានជា​សត្វដាយណូស័រ មានរូបរាងនិងទំហំខុសៗ​គ្នាច្រើនបែប​នេះ។ ​​ភាពខុស​គ្នា​​យ៉ាង​សម្បូរបែបនេះ បានជួយឲ្យប្រភេទសត្វ​យក្សទាំងនេះ វិវត្តន៍ខ្លួនយ៉ាង​ឆាប់រហ័ស ដើម្បីសម្របការការប្រែប្រួល​​នៃបរិស្ថានជុំវិញ ហើយជួយពួក​វាឲ្យគ្របគ្រង់លើផែនដី បាន​អស់រយៈពេលប្រមាណ ១៨០លានឆ្នាំ។ ​ដើម្បីកំណត់ពី​​បុគ្គលិកលក្ខណៈនៃ Gene របស់ពពួកសត្វដាយណូស័រ​ដំបូងៗបំផុត ក្រុមអ្នកវិទ្យាសាស្រ្ត​ខាងលើ បានប្រើប្រាស់​ក្បួន​បច្ចេកទេស​តាម​បែបគណិតវិទ្យា ពិសោធន៍ទៅលើសត្វ​សម័យបច្ចុប្បន្ន ដែលមានខ្សែស្រឡាយ​ជិតស្និទ្ធ​នឹង​ដាយណូស័រ​បំផុត គឺ​ពពួក​បក្សី និង​អណ្តើក ប៉ុន្តែមានគម្រោង​ដើម្បីបង្កើត​សត្វដាយណូស័រ​ឲ្យមានជីវិត​ឡើងវិញ ដូចក្នុងភាពយន្ត Jurassic Park នោះ​ទេ។

Taxes in Texas for Small Business: The Basics

Image
Texas is a popular place to conduct business. The state's job growth and unemployment numbers speak for themselves. As of August 2015, the Texas unemployment rate sits at 4.1%, a full percentage point lower than the national rate. Total payrolls and the labor participation rate have also been increasing at a healthy rate in Texas throughout the 2010s, unlike at the national level where payrolls are stagnant and labor participation has shrunk to its lowest rate since the 1970s. In fact, the business climate in Texas has been so pleasant during the 21st century that the state's former governor Rick Perry, who served from 2000 until January 2015, was known for storming through less business-friendly states, such as New York and California, and giving speeches to companies about why they should relocate to Texas. His successor, Greg Abbott, has made similar overtures. One of the biggest reasons companies want to do business in Texas is its favorable tax climate. Compared to most

ក្រុមរ៉ូបូតកម្ពុជា ផ្តួលថៃដណ្តើមបានពានរង្វាន់លេខ៣ ក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតលំដាប់អន្តរជាតិលើកទី១៧ នៅប្រទេសវៀតណាម

Image
ភ្នំពេញ៖   បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញក្រុមរ៉ូបូតរបស់កម្ពុជា បានផ្តួលក្រុមរ៉ូបូតមកពីប្រទេសថៃ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតលំដាប់អន្តរជាតិលើកទី១៧ (17th ABU Robocon 2018) នៅក្នុងប្រទេសវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។ តែជាការសោកស្តាយក្រុមរ៉ូបូតរបស់កម្ពុជា បានចាញ់ក្រុមរ៉ូបូតមកពីប្រទេសចិន មិនអាចឈានទៅវគ្គផ្តាច់ព្រ័ត្រនោះឡើយ ទទួលបានត្រឹមលេខ៣ប៉ុណ្ណោះ។ ព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូត ABU Robocon 2018 លើកទី១៧ ដែលរៀបចំឡើងនៅខេត្តនីញប៊ីញ ប្រទេសវៀតណាមនេះ មានការចូលរួមពីប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៧ប្រទេស ស្មើនឹង ១៨ក្រុម។ ការប្រកួតនៅឆ្នាំនេះ ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសចិនលេខ២ ហើយកម្ពុជានិង ជប៉ុនទទួលបានលេខ៣។ ក្រុមរ៉ូបូតកម្ពុជា ក្រៅទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៣ទៅ ក៏ទទួលបានពានរង្វាន់កិត្តិយសពីក្រុមហ៊ុន Panasonic ផងដែរ។ លោក ប៉ាង ចំណាន មន្ត្រីទូរទស្សន៍ជាតិ ដែលជាអ្នកដឹកនាំក្រុមរ៉ូបូតកម្ពុជាទៅចូលរួមប្រកួតប្រជែងបានប្រាប់អង្គភាពព័ត៌មានព័ត៌មាន Fresh News ថា បើទោះបីក្រុមរ៉ូបូតកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុន្តែជាម

បើករថយន្ត បុកទ្រូងផ្លូវនិងបង្គោលភ្លើង រួចឲ្យបក្ខពួកដកកាំភ្លើងតាមភ្ជង់សមត្ថកិច្ចពេលនេះចាប់បានហើយ

Image
ភ្នំពេញ  ៖ ព្រោះតែឥទ្ធិពលនៃគ្រឿងស្រវឹង គួបផ្សំនិងអំណាចគ្មានគូផ្ទឹមបុរសម្នាក់ដែលបើករថយន្តទំនើបបុកសួនចែកផ្លូវ ហើយជ្រុលបុកបង្គោលភ្លើងបាក់១ដើម ហើយនៅពេលសមត្ថកិច្ចដឹករថយន្តទៅរក្សាទុក បែរជាជននេះ ឲ្យបក្ខពួកខ្លួន ភ្ជង់នគរបាលដើម្បីរំដោះឡានទៀតផង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨។ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ចំនុចមុខវិទ្យាល័យឫស្សីកែវក្នុងភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងស្រវឹងស្រាជោគជាំបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាកលុចស៊ីស៥៧០ពណ៌សពាក់ស្លាកលេខរដ្ឋ 07.2.8989 បើកពីត្បូងទៅជើងល្បឿនដូចហោះខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹងបណ្ដោលរថយន្តហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ហើយរថយន្តបាក់ធ្លាក់មកម្ខាងផ្លូវ ខណៈនោះម្ចាស់រថយន្តព្យាយាមបើកត្រលប់ក្រោយទាំងកង់បែកទាំងបួនបានប្រមាណ១០០ម៉ែត្រទៅមុខលែងរួច។ ករណីនេះមិនមានអ្នករបួសទេ គឺគ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខប៉ណ្ណោះ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាច