បើករថយន្ត បុកទ្រូងផ្លូវនិងបង្គោលភ្លើង រួចឲ្យបក្ខពួកដកកាំភ្លើងតាមភ្ជង់សមត្ថកិច្ចពេលនេះចាប់បានហើយ

ភ្នំពេញ  ៖ ព្រោះតែឥទ្ធិពលនៃគ្រឿងស្រវឹង គួបផ្សំនិងអំណាចគ្មានគូផ្ទឹមបុរសម្នាក់ដែលបើករថយន្តទំនើបបុកសួនចែកផ្លូវ ហើយជ្រុលបុកបង្គោលភ្លើងបាក់១ដើម ហើយនៅពេលសមត្ថកិច្ចដឹករថយន្តទៅរក្សាទុក បែរជាជននេះ ឲ្យបក្ខពួកខ្លួន ភ្ជង់នគរបាលដើម្បីរំដោះឡានទៀតផង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨។
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ចំនុចមុខវិទ្យាល័យឫស្សីកែវក្នុងភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងស្រវឹងស្រាជោគជាំបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាកលុចស៊ីស៥៧០ពណ៌សពាក់ស្លាកលេខរដ្ឋ 07.2.8989 បើកពីត្បូងទៅជើងល្បឿនដូចហោះខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹងបណ្ដោលរថយន្តហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ហើយរថយន្តបាក់ធ្លាក់មកម្ខាងផ្លូវ ខណៈនោះម្ចាស់រថយន្តព្យាយាមបើកត្រលប់ក្រោយទាំងកង់បែកទាំងបួនបានប្រមាណ១០០ម៉ែត្រទៅមុខលែងរួច។
ករណីនេះមិនមានអ្នករបួសទេ គឺគ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខប៉ណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅពេលសមត្ថកិច្ចដឹករថយន្ត៥៧០នោះ មករក្សាទុក ស្រាប់តែលេចមុខជន១ក្រុមជិៈឡានកូរ៉ូឡា មកជិតរួចដកកាំភ្លើងភ្ជង់សមត្ថកិច្ចដើម្បីរំដោះឡាន៥៧០នោះ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕




Comments

Popular posts from this blog

ទំនងណាស់…ជួយស៊ែរចែកគ្នាដឹងពីវិធីធ្វើបង្អែមបបរត្នោតខ្មែរយើងផង

អ្នក​ស្រុក​សំឡូត ហៅ​ឌុច​ថា ជា​វីរ​បុរស

ក្ដៅៗពីខេត្តបាត់ដំបង​ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ​