ទំនងណាស់…ជួយស៊ែរចែកគ្នាដឹងពីវិធីធ្វើបង្អែមបបរត្នោតខ្មែរយើងផង

គ្រឿងផ្សំ៖
-គ្រាប់ត្នោតខ្ចី ៥-៨គ្រាប់

-អង្ករដំណើប ១កំប៉ុង

-ទឺក ៥កូនចាន

-ខ្ទិះដូង កន្លះកូនចាន

-ស្ករស ១០ស្លាបព្រាបាយ

-អំបិល កន្លះស្លាបព្រាកាហ្វេ



វិធីធ្វើ៖

១.ចិតសំបកគ្រាប់ឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណង់ចំណូលចិត្ត
២.ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់

 ៣.ដាក់ស្ករស អំបិល ខ្ទិះដូង គ្រាប់ត្នោតចូល ច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចានជាការស្រេច។


Comments

Popular posts from this blog

អ្នក​ស្រុក​សំឡូត ហៅ​ឌុច​ថា ជា​វីរ​បុរស

ក្ដៅៗពីខេត្តបាត់ដំបង​ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ​