ផ្លែឈើ៧មុខ ជួយកែលម្អស្បែកមុខឲ្យក្មេងជាងវ័យ
ដើម្បីជួយឲ្យសម្រស់ស្បែកមុខមានសុខភាពល្អដែលនឹងនាំមកនូវសម្រស់ផ្ទៃមុខផូរផង់ក្មេងជាងវ័យសូមលោកអ្នកទទួលទានផ្លែឈើ ៧ មុខដូចខាងក្រោម៖
១-ផ្លែប៊័រ ៖ ប៊័រជាប្រភេទផ្លែឈើម្យ៉ាងមានអត្ថប្រយោជន៍បំផុតនៅលើពិភពលោក ដែលមានផ្ទុកសារជាតិជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា ទង់ដែង ដែក ប៉ូតាស្បូម ម៉ាញេស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារជាតិសំខាន់ៗជាច្រើនផ្សេងទៀត។ ជាងនេះផ្លែប៊័រក៏ជួយឲ្យរាងកាយមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកសារជាតិចិញ្ចឹមផ្សេងៗ និង សារជាតិជួយទប់ស្កាត់អុកស៊ីដកម្ម ។
២-ផ្លែល្ហុង ៖ ផ្លែល្ហុងសម្បូរដោយជីវជាតិ C, A និង E ដែលជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីដកម្មនៅក្នុងប្រព័ន្ធ ការពាររាងកាយ ។ ជីវជាតិទាំងនេះជួយរក្សាភ្នាសជាតិរំអិលក្នុងរាងកាយឲ្យមានតុល្យភាព រក្សាឲ្យស្បែកមុខបានស្រស់ ថ្លា និង រក្សាឲ្យភ្នែកភ្លឺល្អ។ ដោយសារគុណប្រយោជន៍នៃជីវជាតិទាំងអស់នេះ ទើបធ្វើឲ្យ ល្ហុងក្លាយជាអាហារ ដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរី ។ ផ្លែល្ហុងក៏ជាប្រភពនៃសារជាតិបេតាឃែរ៉ូទីន សារជាតិលូតេអ៊ីនជាដើម ។ សារធាតុប្រឆាំងអុកស៊ីដកម្មជួយពន្យារការវិវឌ្ឍទៅរកភាពចាស់។ មិនត្រឹមតែប៉ុណ្ណោះផ្លែល្ហុង មានផ្ទុកសារធាតុ អង់ហ្ស៊ីមដែលមានតួនាទីយ៉ាងសំខាន់ជួសជុលកោសិកាស្បែកចាស់ៗ និង ធ្វើស្បែកមុខនៅស្រស់ក្មេងបានយូរ ។
៣-ផ្លែចេក ៖ ជាផ្លែឈើដែលមានវីតាមីន A ជួយឲ្យស្បែកមានសំណើម ទន់ល្មឿយ និង ស្រស់ថ្លាជាងមុន។ លើសពីនេះសម្បករបស់វាអាចបំបាត់ស្នាមរបួសនៅលើស្បែក ហើយសាច់របស់វាអាចជួយបំបាត់ភាពជាំខ្មៅលើផ្ទៃមុខ ។ អ្នកគ្រាន់តែយកសាច់ចេកមកកិនឲ្យម៉ដ្ឋ រួចបិទនៅលើផ្ទៃមុខ ហើយទុកចោលប្រហែល ៣០ នាទី ទើបលាងសម្អាត ។ យោងតាមការសិក្សាស្រាវជ្រាវការទទួលទានផ្លែចេកមួយថ្ងៃមួយផ្លែនឹងជួយកម្ចាត់ «មុន» លើផ្ទៃមុខដោយសារផ្លែចេកមានផ្ទុកសារជាតិចិញ្ចឹម និង វីតាមីនជាច្រើន។
៤-ក្រូចឆ្មារ ៖ សារជាតិអាស៊ីដដែលមានក្នុងផ្លែក្រូចឆ្មារអាចជួយកម្ចាត់ស្នាមអុជខ្មៅ និង ស្នាម “មុន” លើមុខបានយ៉ាងងាយ ។ ចូរចិតក្រូចឆ្មារជាពីរចំណិត ហើយយកលាបលើកន្លែងដែលមានស្នាម «មុន» ទុកចោល ៥ នាទីរួចលាងចេញ។ ធ្វើបែបនេះជាប្រចាំស្នាមមុននឹងរលាយបាត់បន្តិចម្តងៗមិនខាន ។ មិនត្រឹមតែមានសមត្ថភាពខ្ពស់ ធ្វើឲ្យសម្រស់ផ្ទៃមុខមានភាពភ្លឺរលោងដោយកម្ចាត់ចោលស្នាមជាំខ្មៅប៉ុណ្ណោះទេ ក្រូចឆ្មារពិតជាមាន តួនាទីសំខាន់ ប្រឆាំងរោគកើត «មុន» ក៏ដូចជាកម្ចាត់ចោលនូវខ្លាញ់លើផ្ទៃមុខផងដែរ។ ដើម្បីព្យាបាលមុខកើត «មុន» អ្នកគ្រាន់តែយកទឹកក្រូចឆ្មារលាបនៅលើកន្លែងណាដែលកើត «មុន» ហើយទុកចោលរយៈពេល ១០ ទៅ ១៥ នាទី រួចលាងសម្អាតមុខ នឹងសាប៊ូលាងមុខជាការស្រេច ។
៥-ផ្លែក្រូចពោធិ៍សាត់ ៖ មានវីតាមីន C ដ៏ច្រើនលើសលុបនៅក្នុងផ្លែក្រូចពោធិ៍សាត់មានតួនាទីសំខាន់ឆ្លើយតបទៅនឹង បញ្ហាសុខភាពស្បែកមុខ។ ក្រៅពីជួយឲ្យស្បែកមុខស និង ភ្លឺរលោង សារជាតិចិញ្ចឹមរបស់ក្រូចនេះពិតជាអាចជួយលោកអ្នកកម្ចាត់ស្នាមកើត «មុន» ស្នាមជាំខ្មៅ និង ជាតិ ខ្លាញ់ដែលតោងស្អិតលើផ្ទៃមុខ។
៦-ផ្លែស្ត្រ៊ប៊ឺរី ៖ ស្រដៀងទៅនឹងប្រភេទផ្លែឈើផ្សេងៗ ផ្លែស្ត្រ៊ប៊ឺរីមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាពផ្ទៃមុខ ក្នុងនោះសារជាតិវីតាមីន C ពីធម្មជាតិមានមុខងារប្រឆាំងរោគរលាកស្បែកជួយបំបាត់ភាពជ្រីវជ្រួញ។ សារជាតិ AHA ដ៏ច្រើនមានមុខងារប្រឆាំងការកើត «មុន» មិនត្រឹមតែប៉ុណ្ណោះសារជាតិអាស៊ីដអេឡាហ្ស៊ីក (Ellagic) មានអត្ថប្រយោជន៍ជាសំខាន់ក្នុងការការពារកម្តៅថ្ងៃ ធូលី និង ព្យាបាលកោសិកាមុខខូចជាដើម។
៧-ផ្លែឆឺរី ៖ ផ្លែឆឺរីស្រស់សម្បូរទៅដោយសារជាតិដែក និង សារជាតិប្រឆាំងអុកស៊ីដកម្មខ្ពស់ ។ ផ្លែឆឺរីមានប្រសិទ្ធភាពខ្ពស់ជួយបង្កើនល្បឿននៃការកកើតឡើងវិញនូវប្រូតេអ៊ីនគ្រាប់ឈាមក្រហម និង ការពាររោគមហារីកទៀតផង។ វីតាមីន A, B, C, E និង សារជាតិលូតេអ៊ីនមានតួនាទីធ្វើឲ្យឆ្អឹងលូតលាត់បានល្អ រឹងមាំ ស្បែកភ្លឺរលោង និង មានសម្រស់នៅក្មេងជាងវ័យដោយកម្ចាត់ភាពជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖ pmhotnews.com
១-ផ្លែប៊័រ ៖ ប៊័រជាប្រភេទផ្លែឈើម្យ៉ាងមានអត្ថប្រយោជន៍បំផុតនៅលើពិភពលោក ដែលមានផ្ទុកសារជាតិជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា ទង់ដែង ដែក ប៉ូតាស្បូម ម៉ាញេស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារជាតិសំខាន់ៗជាច្រើនផ្សេងទៀត។ ជាងនេះផ្លែប៊័រក៏ជួយឲ្យរាងកាយមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកសារជាតិចិញ្ចឹមផ្សេងៗ និង សារជាតិជួយទប់ស្កាត់អុកស៊ីដកម្ម ។
២-ផ្លែល្ហុង ៖ ផ្លែល្ហុងសម្បូរដោយជីវជាតិ C, A និង E ដែលជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីដកម្មនៅក្នុងប្រព័ន្ធ ការពាររាងកាយ ។ ជីវជាតិទាំងនេះជួយរក្សាភ្នាសជាតិរំអិលក្នុងរាងកាយឲ្យមានតុល្យភាព រក្សាឲ្យស្បែកមុខបានស្រស់ ថ្លា និង រក្សាឲ្យភ្នែកភ្លឺល្អ។ ដោយសារគុណប្រយោជន៍នៃជីវជាតិទាំងអស់នេះ ទើបធ្វើឲ្យ ល្ហុងក្លាយជាអាហារ ដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរី ។ ផ្លែល្ហុងក៏ជាប្រភពនៃសារជាតិបេតាឃែរ៉ូទីន សារជាតិលូតេអ៊ីនជាដើម ។ សារធាតុប្រឆាំងអុកស៊ីដកម្មជួយពន្យារការវិវឌ្ឍទៅរកភាពចាស់។ មិនត្រឹមតែប៉ុណ្ណោះផ្លែល្ហុង មានផ្ទុកសារធាតុ អង់ហ្ស៊ីមដែលមានតួនាទីយ៉ាងសំខាន់ជួសជុលកោសិកាស្បែកចាស់ៗ និង ធ្វើស្បែកមុខនៅស្រស់ក្មេងបានយូរ ។
៣-ផ្លែចេក ៖ ជាផ្លែឈើដែលមានវីតាមីន A ជួយឲ្យស្បែកមានសំណើម ទន់ល្មឿយ និង ស្រស់ថ្លាជាងមុន។ លើសពីនេះសម្បករបស់វាអាចបំបាត់ស្នាមរបួសនៅលើស្បែក ហើយសាច់របស់វាអាចជួយបំបាត់ភាពជាំខ្មៅលើផ្ទៃមុខ ។ អ្នកគ្រាន់តែយកសាច់ចេកមកកិនឲ្យម៉ដ្ឋ រួចបិទនៅលើផ្ទៃមុខ ហើយទុកចោលប្រហែល ៣០ នាទី ទើបលាងសម្អាត ។ យោងតាមការសិក្សាស្រាវជ្រាវការទទួលទានផ្លែចេកមួយថ្ងៃមួយផ្លែនឹងជួយកម្ចាត់ «មុន» លើផ្ទៃមុខដោយសារផ្លែចេកមានផ្ទុកសារជាតិចិញ្ចឹម និង វីតាមីនជាច្រើន។
៥-ផ្លែក្រូចពោធិ៍សាត់ ៖ មានវីតាមីន C ដ៏ច្រើនលើសលុបនៅក្នុងផ្លែក្រូចពោធិ៍សាត់មានតួនាទីសំខាន់ឆ្លើយតបទៅនឹង បញ្ហាសុខភាពស្បែកមុខ។ ក្រៅពីជួយឲ្យស្បែកមុខស និង ភ្លឺរលោង សារជាតិចិញ្ចឹមរបស់ក្រូចនេះពិតជាអាចជួយលោកអ្នកកម្ចាត់ស្នាមកើត «មុន» ស្នាមជាំខ្មៅ និង ជាតិ ខ្លាញ់ដែលតោងស្អិតលើផ្ទៃមុខ។
៦-ផ្លែស្ត្រ៊ប៊ឺរី ៖ ស្រដៀងទៅនឹងប្រភេទផ្លែឈើផ្សេងៗ ផ្លែស្ត្រ៊ប៊ឺរីមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាពផ្ទៃមុខ ក្នុងនោះសារជាតិវីតាមីន C ពីធម្មជាតិមានមុខងារប្រឆាំងរោគរលាកស្បែកជួយបំបាត់ភាពជ្រីវជ្រួញ។ សារជាតិ AHA ដ៏ច្រើនមានមុខងារប្រឆាំងការកើត «មុន» មិនត្រឹមតែប៉ុណ្ណោះសារជាតិអាស៊ីដអេឡាហ្ស៊ីក (Ellagic) មានអត្ថប្រយោជន៍ជាសំខាន់ក្នុងការការពារកម្តៅថ្ងៃ ធូលី និង ព្យាបាលកោសិកាមុខខូចជាដើម។
៧-ផ្លែឆឺរី ៖ ផ្លែឆឺរីស្រស់សម្បូរទៅដោយសារជាតិដែក និង សារជាតិប្រឆាំងអុកស៊ីដកម្មខ្ពស់ ។ ផ្លែឆឺរីមានប្រសិទ្ធភាពខ្ពស់ជួយបង្កើនល្បឿននៃការកកើតឡើងវិញនូវប្រូតេអ៊ីនគ្រាប់ឈាមក្រហម និង ការពាររោគមហារីកទៀតផង។ វីតាមីន A, B, C, E និង សារជាតិលូតេអ៊ីនមានតួនាទីធ្វើឲ្យឆ្អឹងលូតលាត់បានល្អ រឹងមាំ ស្បែកភ្លឺរលោង និង មានសម្រស់នៅក្មេងជាងវ័យដោយកម្ចាត់ភាពជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖ pmhotnews.com
Comments
Post a Comment