កម្មវិធីសប្បុរសធម៌ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម

សប្បុរសធម៌៖ ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍។ រាល់ពេលមានការរៀបចំកម្មធីនៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សិស្សានុសិស្សនៃមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកជំនួយសប្បុរសធម៌តាមរយៈការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានា ការដាក់លក់វត្ថុអនុស្សាវរីយ៍ និងនំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ដូចជា សម្លៀកបំពាក់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារផ្ទះបាយ សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ ដែលសម្ភារទាំងអស់នេះជារបស់របរដែលថ្មី ឬចាស់ដែលសប្បុរសជនមានបំណងចង់បរិច្ចាគជាទានតាមសទ្ធាជ្រះថ្លា ដើម្បីយកទៅចែកជូនដល់កុមារកំព្រា ជនទុរគត ជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាម និងសាលារៀនដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ពួកគេមួយចំណែកតាមលទ្ធភាពដែលពួកយើងអាចធ្វើទៅបាន។

Comments

Popular posts from this blog

អ្នក​ស្រុក​សំឡូត ហៅ​ឌុច​ថា ជា​វីរ​បុរស

ទំនងណាស់…ជួយស៊ែរចែកគ្នាដឹងពីវិធីធ្វើបង្អែមបបរត្នោតខ្មែរយើងផង

ក្ដៅៗពីខេត្តបាត់ដំបង​ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ​