ក្តៅគគុក! មេដឹកនាំជាន់ខ្ពស់ ISIS ម្នាក់ និងសមាជិក១៤នាក់ ស្លាប់​​ក្នុងការ​វាយប្រហារ​ដោយគ្រាប់​​មីស៊ីល​​នៃក្រុម​ចំរុះអាមេរិក​ នៅ​អាហ្វហ្គានីស្ថាន!

កាប៊ុល៖ មេដឹកនាំកំពូល​មួយរូបរបស់ក្រុម​ភេរវករ ISIS នៅប្រទេស​អាហ្វហ្គានីស្ថាន បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារ​​​ដោយ​មីស៊ីលរយៈចម្ងាយ​ឆ្ងាយ ​របស់ក្រុមយោធា​ចម្រុះអន្តរជាតិដឹកនាំដោយ​សហរដ្ឋអាមេរិក ទៅលើ​​សំបុក​ ISIS នៅខេត្តណាងហ្គាហា (Nangarhar) ភាគ​ខាងកើតប្រទេស។ នេះបើ​តាមការដក​ស្រង់ការ​ផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

​មេដឹកនាំជាន់ខ្ពស់ ISIS ខាងលើនេះឈ្មោះ អាប៊ូ សាអាដ អឺហាប៊ី (Abu Saad Erhabi) រួមជាមួយសមាជិក​ចំនួន ១៤នាក់ទៀត​បានស្លាប់ នៅពេល​ប្រតិបត្តិការ​វាយលុកដោយ​មីស៊ីល​ខាង​លើ​ បានស្រោចចំពីលើ​កន្លែងលាក់ខ្លួនរបស់ក្រុមភេរវករ​នេះតែម្តង នៅតំបន់វ៉ាហ្ស៊ឺរី តាំងហ្គៃ (Waziri Tangai) ក្នុងស្រុក ខូចយ៉ានី (Khogyani) ខេត្ត Nangarhar កាលពី​​ថ្ងៃ​​អាទិត្យ។ ជាមួយគ្នានេះពួក ISIS ចំនួន ០៧នាក់​បានរបួស ហើយ​ប៉ុស្តិ៍បញ្ជា​ការ​​ពីរកន្លែងរបស់ពួកគេ ព្រមទាំង​អាវុធនិងគ្រឿង​ផ្ទុះ​ជា​ច្រើន ក៏ត្រូវបានកម្ទេចចោល​ក្នុងការវាយប្រហារ​​ដ៏ក្តៅគគុក​នេះ​ផងដែរ។

គួរជម្រាបថា បុគ្គលឈ្មោះ Erhabi គឺជាមេដឹកនាំជាន់ខ្ពស់ ISIS ទីបួនហើយ នៅអាហ្វហ្គានីស្ថាន​ដែលបាន​បាត់បង់​ជីវិត គិតចាប់តាំងពីពាក់កណ្តាល​​ឆ្នាំ​២០១៧មក នៅឯតំបន់ភាគខាងកើត​ប្រទេសអាស៊ីខាងត្បូង​មួយនេះ ជាទីដែលក្រុម ISIS ឈរជើងយ៉ាងរឹងមាំ៕


Comments

Popular posts from this blog

ទំនងណាស់…ជួយស៊ែរចែកគ្នាដឹងពីវិធីធ្វើបង្អែមបបរត្នោតខ្មែរយើងផង

អ្នក​ស្រុក​សំឡូត ហៅ​ឌុច​ថា ជា​វីរ​បុរស

ក្ដៅៗពីខេត្តបាត់ដំបង​ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ​