Posts
កម្មវិធីសប្បុរសធម៌ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម
- Get link
- X
- Other Apps
សប្បុរសធម៌៖ ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍។ រាល់ពេលមានការរៀបចំកម្មធីនៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សិស្សានុសិស្សនៃមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកជំនួយសប្បុរសធម៌តាមរយៈការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានា ការដាក់លក់វត្ថុអនុស្សាវរីយ៍ និងនំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ដូចជា សម្លៀកបំពាក់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារផ្ទះបាយ សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ ដែលសម្ភារទាំងអស់នេះជារបស់របរដែលថ្មី ឬចាស់ដែលសប្បុរសជនមានបំណងចង់បរិច្ចាគជាទានតាមសទ្ធាជ្រះថ្លា ដើម្បីយកទៅចែកជូនដល់កុមារកំព្រា ជនទុរគត ជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាម និងសាលារៀនដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ពួកគេមួយចំណែកតាមលទ្ធភាពដែលពួកយើងអាចធ្វើទៅបាន។
ផ្លែឈើ៧មុខ ជួយកែលម្អស្បែកមុខឲ្យក្មេងជាងវ័យ
- Get link
- X
- Other Apps
ដើម្បីជួយឲ្យសម្រស់ស្បែកមុខមានសុខភាពល្អដែលនឹងនាំមកនូវសម្រស់ផ្ទៃមុខផូរផង់ក្មេងជាងវ័យសូមលោកអ្នកទទួលទានផ្លែឈើ ៧ មុខដូចខាងក្រោម៖ ១-ផ្លែប៊័រ ៖ ប៊័រជាប្រភេទផ្លែឈើម្យ៉ាងមានអត្ថប្រយោជន៍បំផុតនៅលើពិភពលោក ដែលមានផ្ទុកសារជាតិជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា ទង់ដែង ដែក ប៉ូតាស្បូម ម៉ាញេស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារជាតិសំខាន់ៗជាច្រើនផ្សេងទៀត។ ជាងនេះផ្លែប៊័រក៏ជួយឲ្យរាងកាយមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកសារជាតិចិញ្ចឹមផ្សេងៗ និង សារជាតិជួយទប់ស្កាត់អុកស៊ីដកម្ម ។ ២-ផ្លែល្ហុង ៖ ផ្លែល្ហុងសម្បូរដោយជីវជាតិ C, A និង E ដែលជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីដកម្មនៅក្នុងប្រព័ន្ធ ការពាររាងកាយ ។ ជីវជាតិទាំងនេះជួយរក្សាភ្នាសជាតិរំអិលក្នុងរាងកាយឲ្យមានតុល្យភាព រក្សាឲ្យស្បែកមុខបានស្រស់ ថ្លា និង រក្សាឲ្យភ្នែកភ្លឺល្អ។ ដោយសារគុណប្រយោជន៍នៃជីវជាតិទាំងអស់នេះ ទើបធ្វើឲ្យ ល្ហុងក្លាយជាអាហារ ដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរី ។ ផ្លែល្ហុងក៏ជាប្រភពនៃសារជាតិបេតាឃែរ៉ូទីន សារជាតិលូតេអ៊ីនជាដើម
ក្ដៅៗពីខេត្តបាត់ដំបង លោកវរៈសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនៈមណ្ឌល បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ
- Get link
- X
- Other Apps
បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវរបស់លោកអធិការស្រុករតនៈមណ្ឌល និងមន្ត្រីក្រោមឱវាទជំរិតទារលុយពីបុរសម្នាក់ ចំនួន១២០០ដុល្លារ ដើម្បីបិទសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន នារសៀលថ្ងៃទី២៧ សីហា នេះ លោកសន និល អធិការនគរបាលស្រុករតនៈមណ្ឌល បានសម្រេចប្រមូលលុយទាំងអស់ យកទៅប្រគល់ជូនឪពុកជនរងគ្រោះវិញគ្រប់ចំនួនហើយ ។ ចំពោះវិធានការណ៍បែបណាចំពោះលោកចោរស្របច្បាប់នេះ សូមរង់ចាំតាមដានបន្តទៀត ព្រោះករណីនេះជាករណីមន្ត្រីប្រើអំណាចចាប់រាស្ត្រស្លូតត្រង់ជំរឹតយកលុយស្រស់ៗ មិនត្រូវអោយសងលុយហើយរួចខ្លួននោះទេ ថ្នាក់ដឹកនាំត្រូវតែចាត់វិធានការច្បាប់អោយបានតឹងរឹងចំពោះលោក អធិការ សន និល រូបនេះ ៕