អ្នកស្រុកសំឡូត ហៅឌុចថា ជាវីរបុរស
ខេត្ត បាត់ដំបង៖ ព្រះវិហារសាសនាគ្រិស្ត ក្នុងស្រុកសំឡូត ជាទីដែលឌុច បានដូរឈ្មោះ សម្ងំលាក់ខ្លួននៅទីនេះ កាលពី ១៥ ឆ្នាំមុន Anne Heindel ព្រះវិហារសាសនាគ្រិស្ត ក្នុងស្រុកសំឡូត ជាទីដែលឌុច បានដូរឈ្មោះ សម្ងំលាក់ខ្លួននៅទីនេះ កាលពី ១៥ ឆ្នាំមុន។ រូបថត ANNE HEINDEL នៅខាងក្រៅព្រះវិហារតូចមួយ ក្នុងស្រុកសំឡូត ហ្វូងមនុស្សប្រហែល ១០០ នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីជជែកអំពីការប្រកាសសាលក្រមប្រឆាំងពេជ្ឈឃាតល្បីឈ្មោះម្នាក់។ កាលពី ១៥ ឆ្នាំមុន ទីនេះ គឺជាកន្លែងដែលប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ដែលត្រូវសាលាក្តីខ្មែរក្រហមកាត់ទោសដាក់ពន្ធនាគារ ៣៥ ឆ្នាំនោះ បានសារភាពពីអំពើបាបរបស់គាត់ ហើយបានក្លាយទៅជាអ្នកកាន់សាសនាគ្រិស្តម្នាក់។ នៅក្នុងវេទិកាសហគមន៍ ដែលរៀបចំឡើង ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា លោក សាន ទីម៉ូធី អតីតគ្រូគង្វាល របស់ឌុច បានជំរុញឲ្យប្រជាជន ដែលបានប្រមូលផ្តុំគ្នាទាំងនោះ ទទួលយកសាលក្រមរបស់សាលាក្តីខ្មែរក្រហម ហើយអភ័យទោសឲ្យ ឌុច រួចបំភ្លេចអតីតកាលចោល។ ការស្នើសុំនេះ គឺជាអ្វី
Comments
Post a Comment